ព្រះអង្គទ្រង់បរិនិព្វាន ថ្ងៃ អង្គារ ១៥ កើត ខែ ពិសាខ ឆ្នាំ ម្សាញ់ នៅនគរកុសិនារា
ទ្រង់បរិនិព្វាន
ព្រះមានព្រះភាគត្រាស់ថា ÷
ម្នាលអានន្ទ អ្នកចូរទៅក្នុងក្រុងកុសិនារា ហើយថ្វាយដំណឹងដល់មល្លក្សត្រ ដែលនៅក្នុងក្រុងកុសិនារាថា បពិត្រវាសិដ្ឋគោត្រទាំងឡាយ ក្នុងបច្ឆិមយាមនៃរាត្រីថ្ងៃនេះ ព្រះតថាគតនឹងបរិនិព្វាន បពិត្រវាសិដ្ឋគោត្រទាំងឡាយ សូមអ្នកទាំងឡាយអញ្ជើញទៅ សូមអ្នកទាំងឡាយអញ្ជើញទៅ កុំឱ្យមានសេចក្ដីក្ដៅក្រហាយស្ដាយក្នុងកាលជាខាងក្រោយថា ព្រះតថាគតទ្រង់បរិនិព្វានក្នុងគាមក្ខេត្តរបស់យើងទាំងឡាយហើយ យើងទាំងឡាយមិនបានឃើញព្រះតថាគត ក្នុងកាលជាទីបំផុតដូច្នោះឡើយ ។ ល ។
គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ ប្រសិនបើអ្នកទាំងឡាយ មានសេចក្ដីត្រិះរិះយ៉ាងនេះថា ពាក្យប្រៀនប្រដៅដែលមានគ្រូប្រព្រឹត្តកន្លងហើយ គ្រូរបស់យើងឈ្មោះថា មិនមានឡើយ ម្នាលអានន្ទ សេចក្ដីនេះ អ្នកកុំចូលចិត្តយ៉ាងនេះឡើយ #យោ វោ អានន្ទ មយា ធម្មោ ច វិនយោ ច ទេសិតោ បញ្ញត្តោ សោ វោ មមច្ចយេន សត្ថា ។
ម្នាលអានន្ទ ធម៌ណាក្ដី វិន័យណាក្ដី ដែលតថាគតសម្ដែងហើយ បញ្ញត្តហើយដល់អ្នកទាំងឡាយ លុះអំណើះឥតអំពីតថាគតទៅ ធម៌និងវិន័យនោះ ជាគ្រូរបស់អ្នកទាំងឡាយ ។
គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា #ហន្ទទានិ ភិក្ខវេ អាមន្តយាមិ វោ វយធម្មា សង្ខារា អប្បមាទេន សម្បាទេថាតិ ។
ម្នាលភិក្ខុទាំងឡាយ ណ្ហើយចុះ ឥឡូវនេះ តថាគតប្រាប់អ្នកទាំងឡាយឱ្យបានដឹង សង្ខារទាំងឡាយ មានសេចក្ដីសាបសូន្យជាធម្មតា អ្នកទាំងឡាយ ចូរញ៉ាំងកិច្ចទាំងពួងឱ្យសម្រេច ដោយសេចក្ដីមិនប្រមាទចុះ ។
#អយំ តថាគតស្ស បច្ឆិមា វាចា នេះជាព្រះវាចាចុងក្រោយរបស់ព្រះតថាគត ។
លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចូលកាន់បឋមជ្ឈាន ចេញពីបឋមជ្ឈាន ហើយចូលកាន់ទុតិយជ្ឈាន ចេញពីទុតិយជ្ឈានហើយ ចូលកាន់តតិយជ្ឈាន ចេញពីតតិយជ្ឈានហើយ ចូលកាន់ចតុត្ថជ្ឈាន ចេញអំពីចតុត្ថជ្ឈានហើយ ចូលកាន់អាកាសានញ្ចាយតនសមាបត្តិហើយ ចេញពីអាកាសានញ្ចាយតនសមាបត្តិហើយ ចូលកាន់វិញ្ញាណញ្ចាយតនសមាបត្តិ ចេញអំពីវិញ្ញាណញ្ចាយតនសមាបត្តិហើយ ចូលកាន់អាកិញ្ចញ្ញាយតនសមាបត្តិ ចេញអំពីអាកិញ្ចញ្ញាយតនសមាបត្តិហើយ ចូលកាន់នេវសញ្ញានាសញ្ញាយតនសមាបត្តិ ចេញអំពីនេវសញ្ញានាសញ្ញាយតនសមាបត្តិហើយ ចូលកាន់សញ្ញាវេទយិតនិរោធ ( សេចក្ដីរលត់នៃសញ្ញា និង វេទនា ) ។
គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចេញអំពីសញ្ញាវេទយិតនិរោធសមាបត្តិហើយ ថយមកចូលកាន់នេវសញ្ញានាសញ្ញាយតនសមាបត្តិ - អាកិញ្ចញ្ញាយតនសមាបត្តិ - វិញ្ញាណញ្ចាយតនសមាបត្តិ - អាកាសានញ្ចាយតនសមាបត្តិ - ចតុត្ថជ្ឈាន - តតិយជ្ឈាន - ទុតិយជ្ឈាន - បឋមជ្ឈាន - ចេញពីបឋមជ្ឈានហើយ ក៏ចូលកាន់ទុតិយជ្ឈានទៀត ចេញអំពីតតិយជ្ឈានហើយ ក៏ចូលកាន់ចតុត្ថជ្ឈានទៀត ។ លុះព្រះមានព្រះភាគ ទ្រង់ចេញចាកចតុត្ថជ្ឈានហើយ ក៏ទ្រង់បរិនិព្វានក្នុងចន្លោះនោះឯង ។
កាលព្រះមានព្រះភាគ បរិនិព្វានហើយ ការកក្រើកនៃផែនដីធំ គួរស្បើម គួរព្រឺរោម ក៏កើតមាន ទាំងផ្គរក៏លាន់ឮ គគ្រឹកគគ្រេង ព្រមនឹងការបរិនិព្វាន ។
កាលព្រះដ៏មានព្រះភាគ បរិនិព្វានហើយ ភិក្ខុទាំងឡាយណា ដែលមិនទាន់ប្រាសចាករាគៈ មាននៅក្នុងទីនុ៎ះ ភិក្ខុទាំងនោះ ពួកខ្លះ ក៏ផ្គងឡើងនូវកំភួនដៃហើយកន្ទក់កន្ទេញផ្ដួលខ្លួនបម្រះននៀលទៅមក ហាក់ដូចជាមានជើងដាច់ហើយថា ព្រះមានព្រះភាគ ទ្រង់ប្រញាប់បរិនិព្វានពេកណាស់ ព្រះសុគត ទ្រង់ប្រញាប់បរិនិព្វានពេកណាស់ ព្រះសម្ពុទ្ធមានចក្ខុក្នុងលោក ទ្រង់ប្រញាប់បរិនិព្វានពេកណាស់ ។ ឯពួកភិក្ខុណា ដែលប្រាសចាករាគៈហើយ ភិក្ខុទាំងនោះ មានសតិ និង សម្បជញ្ញៈ អត់សង្កត់ដោយគិតថា សង្ខារទាំងឡាយ មិនទៀងពិត ព្រោះហេតុនោះ បុគ្គលគប្បីបាននូវសេចក្ដីទៀងទាត់ ក្នុង (ខន្ធប្បវត្តិ) នេះ អំពីណា ។

ធម្មនិយាមទី ៣០
សាមសិបអវសានទ្រង់បានចូលឈាន
មុននឹងនិព្វានឈានច្រើនបំផុត
ម្ភៃបួនសែនកោដិសមាបត្តិបរិសុទ្ធ
រួចហើយទ្រង់ផុតរលត់សង្ខារ ។
អហំរីខ្ញុំបង្គំវន្ទា
ឆ្ពោះព្រះភគវាព្រះធម៌ថ្លៃថ្លា
ព្រមទាំងព្រះសង្ឃផូរផង់សីលា
ចិន្តាលំអុតព្រះពុទ្ធនិយាម ។
សូមឱ្យសព្វសត្វបដិបត្តិតាមធម៌
សាសនាបវរល្អដូចព្រះនាម
អរហំសម្មាគ្មានការទាក់ទាម
កិលេសរវាមរវាតសូន្យបង់ ។
សូមឱ្យសាសនាសម្មាសម្ពុទ្ធ
បរិស័ទមោះមុតរួមចិត្តទ្រទ្រង់
ឋិតថេរចីរកាលអភិបាលដោយសង្ឃ
ព្រមព្រៀងស្មោះត្រង់ផ្ចិតផ្ចង់សិក្ខា ។
សូមមនុស្សទេវតាមានការគោរព
ទាំងថ្ងៃទាំងយប់ក្នុងព្រះសាសនា
សូមបានសម្រេចដូចក្ដីប្រាថ្នា
អស់នូវតណ្ហាទុក្ខាចប់ហោង ។
សាមសិបអវសានទ្រង់បានចូលឈាន
មុននឹងនិព្វានឈានច្រើនបំផុត
ម្ភៃបួនសែនកោដិសមាបត្តិបរិសុទ្ធ
រួចហើយទ្រង់ផុតរលត់សង្ខារ ។
អហំរីខ្ញុំបង្គំវន្ទា
ឆ្ពោះព្រះភគវាព្រះធម៌ថ្លៃថ្លា
ព្រមទាំងព្រះសង្ឃផូរផង់សីលា
ចិន្តាលំអុតព្រះពុទ្ធនិយាម ។
សូមឱ្យសព្វសត្វបដិបត្តិតាមធម៌
សាសនាបវរល្អដូចព្រះនាម
អរហំសម្មាគ្មានការទាក់ទាម
កិលេសរវាមរវាតសូន្យបង់ ។
សូមឱ្យសាសនាសម្មាសម្ពុទ្ធ
បរិស័ទមោះមុតរួមចិត្តទ្រទ្រង់
ឋិតថេរចីរកាលអភិបាលដោយសង្ឃ
ព្រមព្រៀងស្មោះត្រង់ផ្ចិតផ្ចង់សិក្ខា ។
សូមមនុស្សទេវតាមានការគោរព
ទាំងថ្ងៃទាំងយប់ក្នុងព្រះសាសនា
សូមបានសម្រេចដូចក្ដីប្រាថ្នា
អស់នូវតណ្ហាទុក្ខាចប់ហោង ។
កំណាព្យនិពន្ធដោយ: ប.ស.វ.
រៀបចំអត្ថបទដោយ: នូ សម្បត្តិ
No comments:
Post a Comment