សម័យមួយព្រះដ៏មានព្រះភាគគង់នៅក្នុងជាតិយាវនទៀបក្រុងភទ្ទិយៈ។គ្រានោះ ឧគ្គហមេណ្ឌកនត្តា (ជាចៅមេណ្ឌកសេដ្ឋី) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគហើយអង្គុយក្នុងទីសមគួរ។លុះឧគ្គហមេណ្ឌកនត្តាអង្គុយក្នុងទីសមគួររួចហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើនសូមព្រះមានព្រះភាគមានភិក្ខុជាគម្រប់៤នឹងព្រះអង្គ ទទួលភត្តខ្ញុំព្រះអង្គក្នុងថ្ងៃស្អែក ។
ព្រះដ៏មានព្រះភាគទទួលដោយតុណ្ហីភាព។
គ្រានោះឧគ្គហមេណ្ឌកនត្តាដឹងច្បាស់ថាព្រះដ៏មានព្រះភាគទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគធ្វើប្រទក្សិណចេញទៅ។ ដល់វេលារាត្រីកន្លងហើយ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រនឹងចីវរ ក្នុងបុព្វណ្ហសម័យ ស្ដេចចូលទៅឯលំនៅរបស់ឧគ្គហមេណ្ឌកនត្តា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈដែលគេក្រាលថ្វាយ ។ លំដាប់នោះ ឧគ្គហមេណ្ឌកនត្តា អង្គាសព្រះដ៏មានព្រះភាគឱ្យឆ្អែតស្កប់ស្កល់ដោយខាទនីយភោជនីយាហារដ៏ថ្លៃថ្លា ដោយដៃខ្លួនឯង ត្រាតែព្រះដ៏មានព្រះភាគ ទ្រង់ឃាត់ ។ លុះឧគ្គហមេណ្ឌកនត្តា (ឃើញ) ព្រះដ៏មានព្រះភាគ ឆាន់រួចលែងលូកព្រះហស្ដក្នុងបាត្រហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះឧគ្គហមេណ្ឌកនត្តា អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ពួកកុមារីរបស់ខ្ញុំព្រះអង្គទាំងអម្បាលនេះ មុខជានឹងទៅកាន់ត្រកូលប្ដី បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគទូន្មានពួកកុមារីទាំងនោះឱ្យទានបពិត្រព្រះអង្គដ៏ចម្រើនសូមព្រះដ៏មានព្រះភាគ ប្រៀនប្រដៅពួកកុមារីទាំងនោះដោយឱវាទានុសាសនៈណាដែលនាំឱ្យបានប្រយោជន៍និងសេចក្ដីសុខ អស់កាលដ៏វែងដល់កុមារីទាំងនោះ។
លំដាប់នោះព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងពួកកុមារីទាំងនោះយ៉ាងនេះថា ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះពួកកុមារីក្នុងលោកនេះត្រូវសិក្សាយ៉ាងនេះថាមាតានឹតបិតា ជាអ្នកប្រាថ្នាសេចក្ដីចម្រើន ជាអ្នកស្វែងរកប្រយោជន៍ជាអ្នកអនុគ្រោះអាស្រ័យសេចក្ដីអនុគ្រោះហើយឱ្យដល់បុរសជាស្វាមីណា យើងទាំងឡាយជាស្រីភ្ញាក់ឡើងមុនគេដេកក្រោយគេប្រុងខ្លួននឹងទទួលកិច្ចការអ្វីៗ ប្រព្រឹត្តផ្គាប់ផ្គុន និយាយពាក្យផ្អែមល្ហែមដល់ស្វាមីនោះម្នាលកុមារីទាំងឡាយឱ្យនាងត្រូវសិក្សាយ៉ាងនេះចុះ។ ម្នាលកុមារីទាំងឡាយហេតុដូច្នោះពួកកុមារីក្នុងលោកនេះត្រូវសិក្សាយ៉ាងនេះថាបុគ្គលណាជាទីគោរពនៃស្វាមី ទោះជាមាតាក្ដី បិតាក្ដី សមណព្រាហ្មណ៍ក្ដី យើងទាំងឡាយនឹងធ្វើសក្ការៈ គោរព រាប់អាន បូជាដល់បុគ្គលទាំងនោះទាំងទទួលគួរសមរៀបចំដោយអាសនៈនិងទឹកលាងជើងចំពោះជនទាំងឡាយ ដែលមកដល់ហើយ ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ ។ ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារី ក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា ការងារទាំងឡាយណា ខាងក្នុងផ្ទះរបស់ប្ដី ទោះរោមចៀមក្ដី កប្បាសក្ដី ពួកយើងនឹងជាស្រីឈ្លាសវៃ ក្នុងការងារទាំងនោះ មិនខ្ជិលច្រអូស បរិបូណ៌ដោយឧបាយនឹងការត្រិះរិះ ក្នុងកិច្ចការទាំងនោះថា គួរធ្វើ គួរចាត់ចែង ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ ។ ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារី ក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា ជនណាជាជនខាងក្នុងផ្ទះរបស់ស្វាមីទោះជាខ្ញុំក្ដី អ្នកបម្រើក្ដី អ្នកធ្វើការងារក្ដី ពួកយើងដឹងការងារដែលជនទាំងនោះធ្វើហើយ ព្រោះការងារដែលជនទាំងនោះ ធ្វើហើយផងដឹងការងារដែលជនទាំងនោះមិនបានធ្វើព្រោះការងារដែលជនទាំងនោះមិនបានធ្វើផង ដឹងថាឈឺធ្ងន់ឈឺស្រាលផងហើយចែករំលែកខាទនីយភោជនីយាហារជាចំណែកៗដល់ជនទាំងនោះផង ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ ។ ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារី ក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា ស្វាមីនាំរបស់ណាមក ទោះទ្រព្យក្ដី ស្រូវក្ដី ប្រាក់ក្ដី មាសក្ដី យើងទាំងឡាយនឹងធ្វើរបស់នោះ ឱ្យសម្រេចដោយការរក្សានិងការគ្រប់គ្រង មិនជាស្រីអ្នកលេង មិនជាស្រីអ្នកលួចមិនជាស្រីអ្នកផឹកសុរាមិនមែនជាស្រីអ្នកបំផ្លាញរបស់ទ្រព្យដែលខ្លួនគ្រប់គ្រងនោះ ម្នាលកុមារីទាំងឡាយ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើត ក្នុងពួកទេវតាមានកាយជាទីគាប់ចិត្ត ។ ស្វាមីណា ចិញ្ចឹមភរិយានោះសព្វកាល មានព្យាយាមខ្វល់ខ្វាយជានិច្ចភរិយាមិនត្រូវមើលងាយស្វាមីអ្នកចិញ្ចឹមអ្នកបំពេញសេចក្ដីប្រាថ្នាទាំងពួង (នោះ) ឡើយ ស្ត្រីល្អមិនត្រូវក្រោធខឹងនឹងស្វាមី ដោយកិរិយាប្រព្រឹត្តិឫស្យាផង ស្ត្រីអ្នកចេះដឹង រមែងគួរសមនឹងពួកជនទាំងពួងអ្នកជាទីគោរពរបស់ស្វាមីផងភរិយាជាស្ត្រីមានព្យាយាមមិនខ្ជិលច្រអូស សង្គ្រោះជនជាខាងក្នុងផ្ទះស្វាមីប្រព្រឹត្តកិច្ចការជាទីគាប់ចិត្តរបស់ស្វាមីរក្សាទុកនូវសម្បត្តិដែលស្វាមីបានមកហើយដោយប្រពៃ ។ នារីណាបានប្រព្រឹត្តយ៉ាងនេះលុះតាមអំណាចសេចក្ដីប្រាថ្នារបស់ស្វាមីនារីនោះ រមែងទៅកើតក្នុងពួកទេវតាទាំងនោះ ដែលមានកាយជាទីពេញចិត្ត ។

បិដកលេខ ៤៤ ទំព័រ ៧១
No comments:
Post a Comment